ព័ត៌មានជាតិ

មនុស្ស ២០ នាក់ ស្លាប់ និង ៤០ នាក់រងរបួស

យ៉ា​ងហោចណាស់មានមនុស្ស ២០ នាក់​ស្លាប់ និង ៤០​ នាក់​ទៀតររបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុង​ការបន្ទុះ​រថយន្ត​តាក់ស៊ី នៅ​ភាគ​​​ពាយព្យនៃកុសម្ពន្ឋ​របស់ប្រទេស ប៉ាគីស្ថាន នេះបើយោង​តាម​​​​​​​​​​​​​ស្ថានីយ៍ទូរទស្សន៍​ដែល​​ផ្សាយ​​​ចេញ នៅ​ក្នុងតំបន់នេះ ។
មន្ត្រីនៅតំបន់នោះ​បាន​បញ្ជាក់ថា មនុស្ស ២០ នាក់បាន​ស្លាប់ ហើយយ៉ាងហោចណាស់ តាកស៊ី ៧ គ្រឿង ត្រូវ​បាន​បំផ្លាញ ហើយ​ស្ថានីយ៍ចាក់​ប្រេងសាំងនៅជិតទីនោះក៏ទទួលរងគ្រោះដែរ ។
ចំណែកមនុស្សដែលរងគ្រោះថ្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ​ដែលនៅកៀកទីនោះនៃទីក្រុង Peshawar។ក្រោយ​ពីកើត​​នូវឧបទ្ទេវហេតុនេះឡើងប៉ូលិសក៏បានបិទនូវទីតាំងបន្ទូះនោះ ។ ដោយធ្វើការស៊ើបអង្កេត ពីមូលហេតុដែលធ្វើ​ឲ្យកើតបន្ទុះ​នេះឡើង ។ដើមចមដែលធ្វើឲ្យកើតមាន​បន្ទុះ​នេះដោយ​សារពួករដ្ឋាភិបាលនិយម របស់ជីវពលដើម្បីរ​​កសន្តិភាព​ នៅកៀក​នឹងព្រុំដែននៃប្រទេស Afghanistan ៕




មតិយោបល់