ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តធន់ធំដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះម៊ឺង សាវចន ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរ ដែលមានមុខរបរធ្វើការនៅព្រលានយន្តហោះពោធិ៏ចិនតុង ផ្នែកសម្អាត ក្រុមហ៊ុន(GSU Cambodia Co,.Ltd)រស់នៅសព្វថ្ងៃក្នុងបុរីតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជិះម៉ូតូPCX ពណ៏ស ពាក់ស្លាកលេខភ្នំពេញ1GT-4981 មានប្រពន្ធនិងកូន២នាក់ប្រុស១ ស្រី១។
យោងតាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញជជនរងគ្រោះបានចេញពីផ្ទះមានទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តកូរ៉េម៉ាកហ៊ីយិនដាយពណ៏ស ស្លាក់លេខ ព្រះសីហនុ3A-7101បានបើកមកពីក្រោយស្របទិសគ្នាបានបុកពីក្រោយពេញទំហឹងហើយកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហើយរថយន្តបង្កបានបើកគេចខ្លួនរហូតដល់ច្រមុះជ្រូកក្បាលថ្នល់ទើបសមត្ថកិច្ចចាប់បានយកមកអធិការដ្ឋាននគរបាលច្បារអំពៅ រងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុង។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សារទុកនៅចរាចណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយទៅតាមច្បាប់។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យគ្រួរសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់