អាមេរិកៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា FBI បានច្រានចោលសំណើសេតវិមាន កាលពីពេលថ្មីៗនេះ ជុំវិញការបិទបាំងទម្លាយរឿងជាសាធារណៈដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីការជាប់ទាក់ទង រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងរុស្ស៊ី ដែលគេបានដឹងថា រដ្ឋាភិបាលវិមានក្រឹមទ្បាំង ជាចារកម្មអាមេរិក ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីសេតវិមាន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សំណើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី FBI បានបង្ហាញរបាយការណ៍ ទៅកាន់សេតវិមាន ដែលជារឿងមួយ មិនអាចជឿបានថា វាត្រឹមត្រូវនោះ។
មកទល់ពេលនេះ មន្រ្តីសេតវិមាន កំពុងព្យាយាមស្វែងរកជំនួយពីការិយាល័យ និងភ្នាក់ងារផ្សេងៗទៀត ដើម្បីអាចបង្ហាញថា សេចក្តីរាយការណ៍របស់ FBI ដែលចោទថា រុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ក្នុងការជួយឲ្យលោក ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីនោះ គឺពុំត្រឹមត្រូវទ្បើយ ហើយលោក ត្រាំ ក៏មិនមានទំនាក់ទំនងអ្វីជាមួយរុស្ស៊ីដែរ។
យ៉ាងណាមិញទំនាក់ទំនងផ្ទាល់រវាងសេតវិមាន និង FBI ត្រូវបានគេមើលឃើញថា មានភាពមិនប្រក្រតី ដោយសារតែសំណើពីសេតវិមាន គឺជាការរំលោភលើនីតិវិធី ដើម្បីកំណត់ទំនាក់ទំនងជាមួយ FBI ជុំវិញការស៊ើបអង្កេតរឿង មិនទាន់សម្រេច៕
កាលពីយប់ថ្ងៃព្រហស្បតិ៍ លេខាធិការសេតវិមានលោក Sean Spicer បាននិយាយថា «យើងមិនបានព្យាយាម ដើម្បីបិទបាំង ក្នុងការទម្លាយរឿងនោះទេ គ្រាន់តែយើង ចង់សួរពួកគេ ឲ្យប្រាប់ពីការពិតប៉ុណ្ណោះ» ប៉ុន្តែ FBI បានបដិសេធ មិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ៕
មតិយោបល់