ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: នៅថ្ងៃនេះ ប៉ូលិសតួកគីចាប់ឃុំខ្លួនជនបរទេស ១១នាក់ថែមទៀត ដោយសង្ស័យបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះ

តួកគី: ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍មកថា ប៉ូលិសបានឃាត់ខ្លួនជនបរទេសចំនួន ១១នាក់ថែមទៀត ដែលសង្ស័យថា ជាសមាជិកអ៊ីស្លាម IS ដែលបានជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។

ដោយឡែកម្សិលមិញ ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស ១៣នាក់ ក្នុងនោះមានទាំងជនជាតិ បរទេសបីនាក់ផងដែរ។ ហើយអាជ្ញាធរបានអះអាងថា អ្នកដែលជាប់ពាក់ព័ន្ធវាយប្រហារខាងលើនេះ រួមមាន ជនជាតិរុស្ស៊ី, អូប៊ែគីស្ថាន និងគីហ្ស៊ីស្ថាន។

គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយនៃមណ្ឌលឆ្លងកាត់ដ៏មមាញឹកបំផុតនៅអឺរ៉ុបនិងក្រុមអ្នកស៊ើបអង្កេតមិនទាន់បានបង្ហើបឱ្យដឹងនូវអ្វីដែលពួកគេបានដឹងអំពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនេះនៅឡើយទេ។

សូមបញ្ជាក់ថា ភេរវករចំនួនបីនាក់បានសម្រុកចូលព្រលានយន្តហោះនៅយប់ថ្ងៃអង្គារ៍ បានបើកការវាយប្រហារនិងបំផ្ទុះគ្រឿងផ្ទុះក្នុងការវាយប្រហារដែល បានសម្លាប់មនុស្ស ៤២នាក់និងរងរបួស ២៣៩នាក់ផ្សេងទៀត៕

_90149864_mediaitem90149863

មតិយោបល់