ស្ទឹងត្រែងៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី មានករណីមនុស្សធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
សពជនរងគ្រោះឈ្មោះ មៀង សឹម ភេទប្រុស អាយុ២៧ឆ្នាំ ។ បានមកជួលផ្ទះសំណាក់យីហោ ឡាក់គីស្តារ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លុះដល់ថ្ងៃទី២០ ខែកុម្ភៈថ្ងៃខែឆ្នាំដដែល អ្នកទទួលភ្ញៀវបានមើលឃើញតាមបង្អួចចងកស្លាប់បាត់ទៅហើយ នៅជាន់ទី១ បន្ទប់លេខ១១៦ ។
ស្ថានភាពក្នុងបន្ទប់ពិនិត្យឃើញមានខោអាវ និងលុយខ្មែរចំនួន១៣៨,៣០០រៀល ទូរស័ព្ទម៉ាក oppo បែកអស់ នៅចំណុចលើចង្រឹងបង្អួច ឃើញមានខោពណ៌ប្រផេះ ចងលើកទី១ ឃើញខ្សែរនាំង ចងលើកទី២ ឃើញចងលើកទី៣ ដោយខ្សែភ្លើងទូរស្សន៍ ។ មានស្នាមរឹតក ទ្រុឌព័ទ្ធជុំវិញផ្នែកខាងមុខ ឆ្វេង ស្ដាំ មានចេញទឹកកាម។
បញ្ជាក់សពជាមនុស្សប្រព្រឹត្តបទល្មើសឃាតកម្ម គិតទុកជាមុន ប្រព្រឹត្តនៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ដីការបង្គាប់ឲ្យចាប់ខ្លួនលេខ២៥/១៤ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តរតនគិរី ឈ្មោះ សួល ឡា ។
ការវាយតម្លៃសន្និដ្ឋានៈ ឆ្លងតាមការពិនិត្យសព ការិយាល័យជំនាញ និងវេជ្ជបណ្ឌិត ហាប់ គីមសួន គ្រូពេទ្យបង្អែកខេត្ត ។ ដោយមានកាអនុញ្ញាតពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានអនុញ្ញាតឲ្យ ប្រគល់សពឲ្យកម្លាំងប៉ុស្ត៍រដ្ឋបាល សង្កាត់ស្ទឹងត្រែង យកទៅតម្កល់នៅវត្តភ្នំ ដើម្បីរង់ចាំបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់