ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: យន្តហោះ IL-76 បានបាត់ខ្លួនដោយសារធ្វើបេសកកម្មជួយសង្គ្រោះភ្លើងឆេះព្រៃនៅរុស្ស៊ី

រុស្ស៊ី: ទីភ្នាក់ងារ Sputnik រុស្ស៊ីរាយការណ៍នៅថ្ងៃសុក្រនេះថា យន្តហោះប្រភេទ IL-76 មួយគ្រឿង ដែលដឹកមនុស្សចំនួន ១១នាក់បានធ្វើបេសកកម្មជួយសង្គ្រោះនៅក្នុងទឹកដីរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃក្នុងតំបន់ Irkutsk ប្រទេសរុស្ស៊ី បាននិងកំពុងតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។

ទីភ្នាក់ងារនេះបានដកស្រង់ប្រភពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា យន្ដហោះនេះបានបរាជ័យក្នុងការរាយការណ៍អំពីការត្រឡប់មកវិញដូចដែលបានគ្រោងទុក។ ក្រុមអ្នកជួយសង្គ្រោះនៅលើយន្តហោះនេះគួរតែធ្វើការទំនាក់ទំនងនៅម៉ោង ៦និង៣០នាទី៕

ilyushin_il76_candid_l3

មតិយោបល់