ព័ត៌មានជាតិ

សូមបង្កើនការប្រុងប្រយ័ត្នអ្នកខេត្តកំពត! ស្ថានភាពទឹកទំនប់វារីអគ្គិសនីកំចាយ…!

កំពត: យោងតាមផេកគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ អំពី ស្ថានភាពទឹកទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ និងសូមឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ដែលមានភូមិសាស្ត្រនៅជាប់ដងព្រែកបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណ:ធ្វើការជំលៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទទួលមានសុវត្ថិភាពក្នុងករណីគ្រោះអាសន្នកើតមានឡើង និងសូមបងប្អូន មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕​

មតិយោបល់