ព័ត៌មានជាតិ

First Newsៈ បុរសម្នាក់ស្លាប់នៅនិងកន្លែងនិង២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះបន្ទាប់ពីបើករថយន្តបុកគូទរថយន្តមួយគ្រឿងទៀត

ភ្នំពេញ: ខណះពេលនេះមានករណីគួឲ្យរន្ធត់មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣០មែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការនេះបង្កឡើងដោយរថយន្តដឹកមាន់ពាក់ស្លាកលេខ ភ្នំពេញ 2AK-4133 បានបើកបុកគូទរថយន្តកុងតាន័រពាក់ស្លាកលេខ3A-1968 បណ្តាលឲ្យអ្នកបើករថយន្តដឹកមាន់ស្លាប់ភ្លាមៗនិង២នាក់រងរបួស ចំណែកតៃកុងរថយន្កកុងតាន័ររត់គេចខ្លួនបាត់៕

មតិយោបល់