រតនគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ ត្រូវសត្វជ្រូកព្រៃខ្វេះបណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ ខណៈដែលក្មេងរងគ្រោះបណ្តើរឆ្កែនៅក្នុងព្រៃ ស្ថិតនៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ សូន ទូន ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្រ្គាះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗតែម្តង៕
មតិយោបល់