ខេត្តក្រចេះ៖ដើម្បីលើកកំពស់សុវត្ថិភាពចរាចរណ៏ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៏ទៅមករបស់ប្រជាពលរដ្ឋ ខណះដែលតួរលេខនៃគ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងខេត្តក្រចេះ មានស្រុក៥ និងក្រុងមួយ ត្រូវបានគេរកឃើញថា ស្រុកស្នួលជាស្រុក ដែលមានតួលេខ នៃអត្រាគ្រោះថ្នាក់ចរចារណ៏ច្រើនជាងគេ ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសច្រើននាក់ជាបន្តបន្ទាប់។
ជាមួយនិងករណីនៃគ្រោះថ្នាក់ចរាចរណ៍នេះ នៅយប់ថ្ងៃទី៧ ខែតុលា នេះ នគរបាលចរាចរណ៍ជើងគោកខេត្តក្រចេះ ដឹកនាំដោយលោកវរៈសេនីយ៍ ឯក ហនប៊ូច ស្នងការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង នគរបាលចរាចរណ៍ជាច្រើននាក់ចុះធ្វើការអប់រំផ្សព្វផ្សាយ លើអ្នកបើកបរយានយន្តគ្រប់ប្រភេទក្រោមឥទ្ធិពលនៃជាតិស្រវឹង និងអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។
លោកវរសេនីយ៍ឯកហនប៊ូចស្នងការរងនៃស្នងការរដ្ឋាននគបាលខេត្តបានឲ្យដឹងថាការចុះអនុវត្តនិងរឹតបណ្តឹងច្បាប់ចរាចរផ្លូវគោកនេះគឺធ្វើឡើងដោយអនុវត្តតាមផែនការណ៍សកម្មភាពលេខ០៤៦និងសេចក្តីណែនាំលេខ០០៤របស់គណះបញ្ជារការដឹកនាំបញ្ជារត្រួតពិនិត្យច្បាប់ចរាចរណ៍ថ្នាក់ជាតិនិងក្រោមការចង្អុលដឹកនាំរបស់លោកឧត្តសេនីយ៍ត្រីលន់សុផាតស្នងការនគបាលខេត្តក្រចេះ។
ជាមួយនិងការចុះពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនេះ នគរបាលបានធ្វើការពិន័យអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងដោយយោងតាមមាត្រាទី៧៦អ្នកបើកបរទាំងឡាយណាដែលមានជាតិអាកុលចាប់ពី០,៨មីលីក្រាមនៅក្នុង១លីត្រឈាមត្រូវទទួលការផ្តន្ទាទោសចាប់ពី៦ថ្ងៃទៅ៤ខែនិងពិន័យជាទឹកប្រាក់ចាប់ពី២៥០០០ទៅ១លានរៀល។
លោកស្នងការរងបានឲ្យដឹងទៀតថាអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវបានពិន័យបន្ទាប់ពីរកឃើញមានជាតិអាកុលលើសពីកំរិតបរិមាណជាលើកទីមួយសមត្ថកិច្ចបានធ្វើការណែនាំនិងធ្វើការអប់រំអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
ជាមួយនិងសកម្មភាពនេះ មន្ត្រីជំនាញ ក៏បានធ្វើបទបង្ហាញមួយចំនួនពាក់ព័ន្ឋនិង សុវត្ថិភាព ចរចរណ៏ ជូនដល់ប្រជាពលរដ្ឋ និង ផ្សព្វផ្សាយឲ្យពួកគេយល់ដឹងបន្ថែមលើច្បាប់ ចរាចរណ៏ពិសេសបាន លើកយកពីមាត្រា មួយចំនួននៃច្បាប់ស្តីពីចរារចរណ៏ ដូចជាការផ្តន្ទាទោសលើអ្នកបើកបរយានជំនិះទូទៅ និង ទោសបញ្ញាតិរបស់អ្នកបើកបរ ដែលបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង៕
មតិយោបល់