ព័ត៌មានជាតិ

គឹម ជុន​អ៊ុន យល់ព្រម​ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​

​រុស្ស៊ី បាន​និយាយថា មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង បាន​យល់ព្រម​ទទួលយក​ការអញ្ជើញ​របស់​ទីក្រុង​ម៉ូស្គូ​ឲ្យមក​ទស្សនាកិច្ច​ក្នុង​ខែ​ឧសភា ដើម្បី​ចូលរួម​ក្នុង​ពិធី​ជ័យជម្នះ​លើ​ក​ទី​៧០ លើ​ពួក​ណា​ស៊ី ក្នុង​សង្គ្រាម​លើក​លើ​ទី​២​។​
Kim Jong Un
​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់ បានឲ្យដឹងថា លោក គឹម ជុន​អ៊ុន មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង បាន​យល់ព្រម​ទទួល​យក​តាម​ការអញ្ជើញ​របស់​រុស្ស៊ី ហើយ​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​បរទេស​លើក​ដំបូង​ផង​ដែរ សម្រាប់ គឹម ជុន​អ៊ុន ចាប់តាំងពី​ឆ្នាំ ២០១១ មក​៕​

មតិយោបល់