រតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន៥ដង កាលពីខែមិថុនា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារ ឆេង ឡុក បឹងកន្សែង នៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ ភ្នង ឈីខេង ភេទប្រុស អាយុ៤០ឆ្នាំ(ត្រូវជាឪពុកបង្កើតជនរងគ្រោះ) ជនជាតិទំពួន មុខរបរកម្មករជៀជ័រកៅស៊ូ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះអាយុ១៧ឆ្នាំ ជនជាតិទំពួន។
បច្ចុប្បន្ន ជមសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលស្រុកបកែវបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕
មតិយោបល់