ភ្នំពេញៈ រថយន្តឡិចស៊ីស RX450L ស្លាកលេខ ភ្នំពេញ 2AD-5889 បុករថយន្តក្រឡុកស៊ីម៉ង់ត៍ដែលកំពុងបត់ឆ្វេងបម្រុងចូលក្នុងការដ្ឋាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ករណីនេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់