ព័ត៌មានជាតិ

Update៖ កម្លាំងនគរបាលស្រុកសំរោងទងចុះបង្ក្រាបក្រុមចោរប្លន់ម៉ូតូដែលតែងធ្វើសកម្មភាពប្លន់អ្នកដំណើរនៅតាមដងផ្លូវជាតិផ្លូវលំពេលថៃ្ងពេលរាត្រីក្នុងភូមិសាសនាពេលកន្លងមក

កំពង់ស្ពឺ: ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺនៅវេលាម៉ោង០៩និង៤០នាទីនាថៃ្ងអាទិត្យទី០៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងសហការដឹកនាំដោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរប្លន់ម៉ូតូបានចំនួន០៨នាក់ស្រី២នាក់ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូវលំមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លទ្ធផលប្រតិបត្តិការខាងលើនៅបន្ទប់ជួលរបស់ឈ្មោះខឹម កល្លិកា ភេទស្រី អាយុ២៨ឆ្នាំនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
សមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿងនិងសម្ភារ:មួយចំនួនទៀត(ឧបករណ៍-មធ្យោបាយ)ក្នុងចំណោមជនសង្ស័យទាំងនោះរួមមានឈ្មោះដូចខាងក្រោម
-ឈ្មោះរឿន កវី ប្រុសអាយុ២៦ឆ្នាំរស់នៅភូមិវល្លិសរឃុំវល្លិសរស្រុកសំរោងទង។
-ឈ្មោះនាង សីហា ហៅប៉ាវប្រុសអាយុ២៧ឆ្នាំរស់នៅភូមិជ្រលងថ្កូវឃុំរលាំងចកស្រុកសំរោងទង។
-ឈ្មោះស៊ន ភក្ដី ប្រុសអាយុ១៩ឆ្នាំរស់នៅភូមិចម្ការរដ្ឋឃុំវល្លិសរស្រុកសំរោងទង។
-ឈ្មោះហ៊ីង ពិសិដ្ឋ ប្រុសអាយុ២៩ឆ្នាំរស់នៅភូមិវល្លិសរឃុំវល្លិសរស្រុកសំរោងទង។
-ឈ្មោះនិត ចំណាន ប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសំពៅងរឃុំព្នាយស្រុកសំរោងទង។
-ឈ្មោះញ៉ែម ចាន់ដែត ប្រុសអាយុ១៨ឆ្នាំរស់នៅភូុមិរំលោងឃុំវល្លិសរស្រុកសំរោងទង។
-ឈ្មោះសុខ ស្រីលាប ស្រីអាយុ២៣ឆ្នាំរស់នៅភូមិសំពៅសង្កាត់ច្បារមនក្រុងច្បារមន។
-ឈ្មោះបួយ កែវ ស្រីអាយុ២៣ឆ្នាំរស់នៅភូមិស្នោរទី១សង្កាត់រកាធំក្រុងច្បារមន។ដកហូតបានម៉ូតូ០៦គ្រឿងសម្ភារ:គ្រឿងបន្លាស់ម៉ូតូនិងដាវកាំបិតផ្គាក់មួយចំនួនជាវត្ថុតាងសំរាប់កាប់ប្លន់។

តាមការបញ្ជាក់ឲដឹងពីលោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកសំរោងទងថាប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវនិងដំបងជាញឹកញាប់ក្រុមនេះតែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅពេលទាបភ្លឺនិងពាក់កណ្ដាលរាត្រីនៅពេលមានអ្នកដំណើរចេញ-ទៅរកស៊ីឬដឹកបន្លែទៅទីផ្សាជាដើមភាពសាហាវរបស់ក្រុមនេះភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារ:តែម្ដង។យោងតាមចម្លើយបឋមថាបក្ខពួកក្រុមចោរមួយចំនួនទៀតបានកំពុងរត់គេចខ្លួន
បន្ទាប់ពីសមត្ថកិច្ចធ្វើការបង្រ្កាបបក្ខពួករបស់គេតែទោះបីយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាមុខសង្ស័យសេសសល់ទាំងនោះគឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយនិងបន្ដស្រាវជ្រាវឈានដល់ការបង្រ្កាបជាបន្ដនៅពេលខាងមុខ៕

 

មតិយោបល់