ព័ត៌មានជាតិ

ជំនាន់​ថ្មី​មួយ នៃ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​របស់​ចិន នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៥

​នា​ឱកាស​នៃ​វេទិកា​មួយ នៅ​ទីក្រុង​សាង​ហៃ លោក វ៉ាង​ប៊ីញ​ហួ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ជាតិ នៃ​ប ច្ចេក​វិទ្យា​អគ្គិសនី​នុយក្លេអ៊ែរ បាន​បង្ហើប​ឱ្យដឹងថា ម៉ាស៊ីន​រ៉េ​អា​ក់ទ័​រយ​ក្លេ​អ៊ែរ នេះ ដែល​ប្រើប្រាស់​សម្ពាធ​ទឹក ( REP ) AP 1000 ដែល​ក្នុងនោះ បច្ចេកវិទ្យា​ត្រូវបាន​ណែនាំ​ឱ្យ​ប្រើ​ដោយ​ក្រុមហ៊ុន​អាមេរិក Westinghouse និង​ត្រូវបាន​កែលម្អ ដោយ​ពួក​អ្នក​ស្រាវជ្រាវ​របស់​ចិន​នោះ នឹង​ចូល​ក្នុង​ដំណាក់ កាល​សាកល្បង ហើយ​នឹង​អាច​ចាប់ផ្តើម​ផលិត​អគ្គិសនី ចាប់ពី​ពេល​នេះ​ដល់ ចុងឆ្នាំ ២០១៥ ។​
AP1000 RPV for Sanmen (SNPTC)
​លោក វ៉ាង​ប៊ីញ​ហួ បាន​បន្ថែមទៀតថាៈ ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ប្រភេទ​នេះ​មួយ​ទៀត នឹង​ត្រូវ​ដាក់​ឱ្យ​ដំ ណើ​រការ នៅ​ដើមឆ្នាំ ២០១៦ ។​

​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ AP 1000 គឺជា​ជំនាន់​ទី​៣ នៃ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ ដែល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ ក្រុមហ៊ុន Westinghouse និង​ត្រូវបាន​ណែនាំ​ឱ្យ​ប្រើ នៅក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០០៦ ។ ការ សាងសង់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ AP 1000 ចំនួន​៤៥ គ្រឿង​បាន​ចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ​២០០៩ ។​

​ដោយ​ផ្អែក​លើ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ AP 1000 ប្រទេស​ចិន​បាន​ធ្វើ​ការអភិវឌ្ឍ​ជំនាន់​របស់ខ្លួន ដែល​ត្រូវ បាន​កែលម្អ ដោយ​មាន​ឈ្មោះ​ថា CAP1400 ដែល​ក្នុងនោះ​៦៥% នៃ​ការងារ​ជា​គំនិត​ត្រូវបាន​បញ្ចប់ សព្វគ្រប់​។​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​CAP1400 លើក​ដំបូង​បង្អស់ នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៨៕​

មតិយោបល់