កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា មានជនបរទេសស្លាប់នៅ ផ្ទះសំណាក់កំពត១ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សពឈ្មោះ BARRY GLENN THOMAS ភេទប្រុស ជនជាតិ អូស្ត្រាលី។
កម្លាំងការិយាល័យបច្ចេកទេស និងគ្រូពេទ្យកោសល្យវិច័យពិនិត្យ សន្និដ្ឋានថាសពស្លាប់នៅម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ដោយគាំងបេះដូង ក្នុងបន្ទប់ ពិនិត្យឃើញ BARRY GLENN THOMAS ប្រើប្រាស់ថ្នាំសំរួលសសៃឈាម, ថ្នាំទឹកនោមផ្អែម និងថ្នាំបេះដូង ហើយកន្លងមក ជើងឆ្វេង ត្រូវបានកាត់អស់៣ម្រាមទៅហើយ។សពនឹងត្រូវបញ្ជូនទៅក្រុមហ៊ុនអូស្បូន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ៕
មតិយោបល់