កំពង់ស្ពឺៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយដៃជាប់ចំណង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ចំណុចភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សពបុរសខាងលើនេះមានវ័យប្រមាណ៣០ឆ្នាំ ហើយនៅក្បែរចំណុចកើតហេតុគេឃើញមានម៉ូតូមួយគ្រឿង តែអ្វីដែលសង្ស័យនោះ ម៉ូតូនោះមិនមែនជារបស់ជនរងគ្រោះនោះទេ ចំណែកជនរងគ្រោះក៏មិនមែនជាអ្នកភូមិនៅទីនេះ ហើយសពបែរចងកដោយដៃជាប់ចំណងទៅវិញ៕
មតិយោបល់