ព័ត៌មានជាតិ

ជប៉ុន ចំណាយ $១០០​ពាន់​លាន ដំណើរ​រថភ្លើង​ល្បឿន​លឿន​បំផុត​

​តូ​ក្យូ​៖ ថ្មីៗ​នេះ ជប៉ុន​បានធ្វើការ​សាកល្បង​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​បំផុត​ដែល​អាច​រត់​បាន​រយៈ​ចម្ងាយ ៦០៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​គ្រៀង​នឹងដាក់​ប្រើប្រាស់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​
​យោងតាម​ការចុះផ្សាយរ​បស់ BBC បាន​ឲ្យ​ដឹងថា រថភ្លើង​ថ្មី​នេះ​នឹង​បម្រើការ​ពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​ទីក្រុង​មួយចំនួនទៀត ដោយ​វា​មាន​ល្បឿន​លឿន ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ ពោលគឺ​បើសិនជា​ត្រូវការ​ធ្វើការ​ដំំ​ណើ​រ​ចម្ងាយ ២៨០​គី​ឡូង​ម៉ែត្រ គ្រាន់តែ​ប្រើ​រយៈពេល ៤០​នាទី ឬ​តិចជាង​នេះ​។​
​គម្រោង​នៃ​ការសាងសង់​នេះ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​បញ្ជាក់​ឲ្យ​ដឹងថា ត្រូវ​ការចំណាយ​ប្រហែលជា​ជិត ១០០​ពាន់​លាន​ដុល្លារ​អាមេរិក ព្រោះ​ត្រូវ​ការសាងសង់​ផ្លូវ​ថ្មី​ជាច្រើន​ផងដែរ​៕​
_82449586_101300483

មតិយោបល់