ព័ត៌មានជាតិ

​រថយន្តស៊េរីទំនើបLEXUS LX570 បុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត!

ភ្នំពេញ: របងផ្ទះប្រជាពលរដ្ឋបានរងការខូចខាតបន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាកLEXUS LX570ជ្រុលទៅបុកហើយរថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើឡើងនៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលំចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

​តាមប្រជាពលដ្ឋឲ្យដឹងថារថយន្តខាងបានបើកតាមផ្លូវលំបើកដោយបុរសម្នាក់ដោះស្បែកជើងហើយដាក់ជើងមកវិញច្រឡំជាន់ចំហ្គែស្រាប់តែជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋខូចខាត ចំណែករថយន្តក៏ខូចខាតកំណាត់មុខយ៉ាងដំណំដែរ។

ក្រោយកើតហេតុភាគីទាំងសងខាងសម្របសម្រួលដោះស្រាយគ្នាទៅតាមទំហំដែលខូចខាតបញ្ចប់រឿងចំណែករថយន្តត្រូវបានដឹកយកទៅជួសជុល៕

មតិយោបល់