បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត មានករណីមនុស្សលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ យឿ ត ម៉េ ង ហួរភេទ ប្រុសអាយុ ១៧ ឆ្នាំនៅភូមិ ឃុំជ្រៃស្រុកថ្មគោល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានចុះហែលលេង នៅកន្លែងទឹកជ្រៅ ដោយ គ្មានអាវសម្រាប់ពាក់ការពារទេ ទំនងជាទឹកកួចខ្លាំងផង ទើប បណ្ដាលឱ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុ សពបន្ទាប់ពីសមត្ថកិច្ច ត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅលំនៅដ្ឋាន៕


មតិយោបល់