ព័ត៌មានជាតិ

រថយន្តណាវ៉ារ៉ា ពន្លះបង្គោលប៉ាន់ណូខ្ទេចរថយន្ត របួសធ្ងន់ស្រាល៦នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ មួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនបង្អន់ ស្រាប់តែបុកឡើងលើខឿនផ្លូវបន្តទៅបុកបង្គោលស្លាកប៉ាន់ណូ បណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរតែទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោុផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ក្បែររង្វង់មូលព្រហ្មមុខបួន) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ មួយគ្រឿង មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយក្រុមគ្រួសារ ស្រាប់តែដល់ផ្លូវកោងមិនបង្អន់ល្បឿនក៏រ៉េចង្កូតបុកឡើងលើសួនចែកទ្រូងផ្លូវ បន្តទៅបុកស្លាកប៉ាន់ណូយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាលត្រូរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់