ព័ត៌មានជាតិ

ម៉ូតូរបស់បុគ្គលិកធនាគារ ជាជនជាតិចាម ជល់ជាមួយម៉ូតូស្ត្រីជនជាតិវៀតណាម របួសធ្ងន់ទាំងសងខាង

រតនគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បុគ្គលិកធនាគារ ជនជាតិចាមម្នាក់ ម៉ាកហុងដាសេ១២៥ ស៊េរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1E-6159 បានបុកជាមួយម៉ូតូស្ត្រីជនជាតិវៀតណាម ម៉ាកហុងដាសេ១២៥ ស៊េរី​ឆ្នាំ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1B-4898 ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ករណីនេះកើតឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្នុង​ភូមិ​បួន សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងសងខាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់