សត្វពស់ទម្ងន់៤២ គីឡូក្រាមត្រូវកម្លាំងនគរបាលការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នង ការដ្ឋានខេត្ដកណ្ដាលចាប់បានពីឈ្មួញ កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល។ គ្រាដែលសមត្ថកិច្ចជំនាញ ដេញប្រមាញ់តាមបណ្ដោយផ្លូវជាតិលេខ ១ហើយក្រុមឈ្មួញជួញដូរសត្វព្រៃបាន ទម្លាក់ចេញពីក្នុងរថយន្ដចោលក្បែរ ចិញ្ចើមផ្លូវជាតិលេខ១។ ក្រោយពីបង្ក្រាប បានសត្វពស់ទម្ងន់៤២គីឡូក្រាមរួចមកការិយាល័យប្រឆាំងបទល្មើស ខេត្ដកណ្ដាល បានប្រគល់សត្វពស់ទាំងនោះទៅឱ្យអង្គការអភិរក្សសត្វព្រៃដើម្បីយកទៅ ព្រលែង ក្នុងតំបន់អភិរក្សសត្វព្រៃវិញ ។
លោកទិត្យ វង្ស នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់ឱ្យ ដឹងថា សត្វពស់ដែលប្រគល់ឱ្យអង្គការវ៉ាយអេតនាពេលនេះមានពស់សង់សឿ ទម្ងន់៤២គីឡូក្រាម ដែលនគរបាលតាមចាប់បានពីឈ្មួញជួញដូរសត្វព្រៃនៅតាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីម៉ោង២រសៀលថ្ងៃទី១៩ កុម្ភៈ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៩ កុម្ភៈ នគរបាលទទួលបានព័ត៌មានពីកម្លាំងសមត្ថកិច្ចរាយការណ៍ប្រាប់ថា មានឈ្មួញដឹកសត្វពស់តាមរថយន្តលើផ្លូវជាតិលេខ១ សំដៅទៅស្រុកលើកដែក។ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក៏បានសហការជា មួយនគរបាលស្រុកលើកដែក ដើម្បីស្ទាក់ចាប់រថយន្តសង្ស័យដឹកសត្វពស់ខាងលើ។
នៅពេលដែលនគរបាលធ្វើការត្រៀមដើម្បីស្ទាក់ចាប់ ឈ្មួញជួញដូរសត្វពស់បានដឹងមុន ហើយបានទម្លាក់កេសដាក់ពស់ចោលនៅក្បែរផ្លូវជាតិលេខ១ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយបើករថយន្តគេចខ្លួនបាត់ទៅ ៕
មតិយោបល់