ព័ត៌មានជាតិ

គោគេចងឲ្យស៊ីស្មៅសុខៗ ចូលទៅលួច មានអីខ្នោះ!

ពោធិ៍សាត់: នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានករណីចោរលួចគោចំនួន២ក្បាល ញី១ក្បាលនិងឈ្មោល១ក្បាល។

ម្ចាស់គោមានឈ្មោះ វួច វឿន ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបាត់គោចំនួន២ក្បាលខាងលើ សម្បុរចំប៉ា ចងចម្ងាយពីផ្ទះ៥០០ម៉ែត្រ ត្រូវចោរលួចកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល។ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ កម្លាំងនគរបាលប៉ុស្តិ៍តាលោស្រុកបាកានចាប់បានជនសង្ស័យម្នាក់ ឈ្មោះ មឿន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិសំសាន្ត ឃុំតា ស្រុកបាកាន ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅប៉ុស្តិ៍និងវត្ថុតាងនៅប៉ុស្តិ៍រៀបចំសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់