ភ្នំពេញៈ កាលពីវេលាម៉ោង ៨ និង៣៥នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកកាម៉ារីឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ 2N-0119 បុកហាលែនឌឺ ពាក់ស្លាកលេខ 1FN-1210 ខណៈរថយន្តទាំងពីរកំពុងឆ្លងផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ខាងលិចរង្វង់មូលទួលគោក ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ បើតាមសាក្សីបានឲ្យដឹងថា ម្ចាស់រថយន្តឆ្លាមដែលគេសង្កេតឃើញថា មានជាតិស្រវឹងផងនោះបានឆ្លើយថា បណ្តាលមកពីរថយន្តខ្លួនដាក់ក្រឡេ ទើបបណ្តលឲ្យទៅបុករថយន្តហាលែនឌឺដូច្នេះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តឆ្លាមធ្វើដំណើរពីទិសខាងកើតទៅលិច ចំណែករថយន្តហាយលែនឌឺ បើកបរពីលិចមកកើតវិញ។ ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍បានយករថយន្តទាំងពីរគ្រឿងនោះ មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/XKSRnuAgBAM
មតិយោបល់