ព័ត៌មានជាតិ

អុញនោះ ឆ្ងាញ់ណាស់មែនទេ? សមត្ថកិច្ចរកឃើញនាំសារ៉ាយកញ្ចប់ ខូចគុណភាពលក់លើទីផ្សារ

កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាលសហការជាមួយនិងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ រួមមានគ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់បន្លែ​ ប្រហិត ណែមសាច់ត្រី ត្រីងៀត សាច់ក្រក គុយទាវ លត ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ​ និងផ្ទះលក់ទំនិញមួយចំនួន​ នៅជុំវិញផ្សារតាខ្មៅថ្មី​ ក្រុងតាខ្មៅខេត្តកណ្តាល​ ។

លទ្ធផល៖​ មន្រ្តីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ​ និងបាន​ ដកហូតនំសារ៉ាយ កញ្ចប់ហួសរយៈពេលប្រើប្រាស់ចំនួន ២៥កញ្ចប់ យកមករក្សាទុកដើម្បីកំទេចចោល​ ។​ ក្នុងឱកាសនោះ​ មន្រ្តីសាខាកាំកុងត្រូល​ បានណែនាំអំពីផលវិបាកនៃការបរិភោគម្ហូបអាហារ​ដែលមានសារធាតុគីមី​ របៀបនៃការរក្សាទុកដាក់ម្ហូបអាហារប្រកបដោយអនាម័យ និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់ដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕

មតិយោបល់