ព័ត៌មានជាតិ

កូនស្រីបង្កើត យកកាំបិតចុងស្រួចចាក់ឪពុកខ្លួនឯងពីក្រោយ របួសធ្ងន់

កំពត: អំពើហិង្សាក្នុងគ្រួសារ កូនស្រីបានយកកូនកាំបិតចុងស្រួច ចាក់ទៅលើឪពុកបង្កើតរបស់ខ្លួន លិចមួយកូនកាំបិត រងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះជាឪពុកឈ្មោះ ជ្រុន បេង អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ និងជនសង្ស័យជាកូនស្រីបង្កើត ឈ្មោះ ជ្រុន ស្រីនួន អាយុ២៥ឆ្នាំ។

អធិការនគរបាលស្រុក អង្គជ័យលោកវរសេនីយ៍ត្រី ហ៊ន ប៊ុនស៊ីដេត បានឲ្យដឹងថា ជនសង្ស័យ(កូនស្រី)  បានយកកូនកាំបិតចុងស្រួច ទៅលបចាក់ឪពុកបង្កើតរបស់ខ្លួនឯងពីខាងក្រោយ ត្រូវឆ្អឹងខ្នងត្រង់ចំណុចបោះដៃផុតលិចមួយកូនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកអង្គរជ័យ។

លោក បន្ដទៀតថា  ជនសង្ស័យ(កូនស្រី) ដែលលបចាក់ឪពុកខ្លួនឯង ជាមនុស្សគរ ហើយមានសតិហាក់មិនគ្រប់គ្រាន់ ពេលដែរសមត្ថកិច្ចសាកសួរមិននិយាយស្ដីគិតតែក្រវីក្បាល។ ហើយមិនមានពាក្យបណ្ដឹងពីជនរងគ្រោះជាឪពុកបង្កើត ទើបលោកអធិការបាន ស្នើសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ដរ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលស្រុកអង្គជ័យ រងចាំគោលការណ៍ពីថ្នាក់លើ៕

cutwith

មតិយោបល់