ព័ត៌មានជាតិ

បុរសជនជាតិប៉ាគីស្ថានម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល…!

សៀមរាបៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ សមត្ថកិច្ច​ទទួលព័ត៌មានពីម្ចាស់ផ្ទះជួលថា មានករណី ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល។

ជនរងគ្រោះមាន ឈ្មោះ Bhatti Kasar mahboob ភេទប្រុស ឆ្នាំកើត 10 12 1969 ជនជាតិ ប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ CK3174162 មុខរបរ(គ្មាន) ត្រូវបានម្ចាស់ផ្ទះ ប្រទះឃើញដេកស្លាប់នៅបន្ទប់ជួលស្ថិតនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប​។

ផ្អែកតាមការសន្និដ្ឋាន របស់នគរបាលបច្ចេកទេសកោសល្យវិច័យនិងលោកគ្រូពេទ្យអមសាលាដំបូងបានឲ្យដឹងថា សាកសពបានស្លាប់រយៈពេល៣ថ្ងៃមកហើយ ដោយសារការធ្វើ អត្តឃាត ដោយខ្លួនឯងគឺយកថង់ផ្លាស្ទិក ពណ៌សរ ច្រកក្បាលរួចយកខ្សែស្បែកជើងចងរុំព័ទ្ធពីលើបណ្តាលឲ្យថប់ដង្ហើមហើយជនរងគ្រោះមានសរសេរសំបុត្រ២សន្លឹកជាភាសាអង់គ្លេសទុកនៅក្នុងបន្ទប់។

បច្ចុប្បន្ន សាកសពត្រូវបានតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាបរង់ចាំឯកសារពីស្ថានទូតនិង រង់ចាំក្រុមគ្រួសារ៕

មតិយោបល់