ព័ត៌មានជាតិ

Van Persie របួស​កជើង មិនអាចទទួលឆ្មាខ្មៅចុងសប្តាហ៍នេះ

កីឡាករសញ្ជាតិហុល្លង់ បាន​ទទួលរងរបួស ​ក្នុងអំឡុងពេលដែល ​ក្លិបបិសាចក្រហម​​ចាញ់ក្ងានព្រៃ Swansea ដោយលទ្ធផល ២ ទល់នឹង ១ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។​
កីឡាករ Van Persie បានចាកចេញពីទីលាន ពហុកីឡដ្ឋាន Liberty Stadium ដោយប្រើប្រាស់​ឈើច្រត់ ដែល​​កំពុងប្រឈមនឹង ការផ្អាកលេង​មួយរយៈ ។​
ជាមួយនឹងបញ្ហារបួស​នេះ លោក Van Gaal មិនបានបញ្ជាក់ឲ្យហ្មត់ចត់នោះទេ ​ថា​សម្រាកលេងរយៈពេលប៉ុន្មាន ដោយ​​និយាយខ្លីថា អាច​នឹង​យូរ តែប៉ុណ្ណោះ ។​
គាត់មាន​​បញ្ហារបួស ​​​កជើង ​តែមិនមែន​ជាបញ្ហាធ្ងន់ធ្ងរនោះ ប៉ុន្តែរបួសនេះ អាច​សម្រាកពេលយូរ ដែលមិនមែន ១ ឬ ២ សប្តាហ៍ ។ នេះបើតាមសម្តី អ្នកចាត់ការហុល្លង់ និយាយ​បន្ត ។​
និយាយជារួមមក ​ខ្សែប្រយុទ្ធរូបនេះ ជាក់ណាស់នឹង​អវត្តមាន ​សម្រាប់ការប្រកួត នៅថ្ងៃសៅរ៍នេះ ​ពេលទទួលភ្ញៀវ ឆ្មាខ្មៅ Sunderland លើទឹកដី ខ្លួន ។​
តែទោះជាយ៉ាងណា បិសាចក្រហម ក៏ទទួលបានដំណឹង​ល្អវិញផងដែរ ដោយ​ខ្សែ​បម្រើ Michael Carrick បានជាសះស្បើយ នឹងហ្វឹកហាត់នៅសប្តាហ៍នេះ ។ ក្រៅពីនេះ ខ្សែប្រយុទ្ធ Young និង James Wilson ក៏ត្រឡប់មកកាន់ទីលានវិញផងដែរ ដោយងើបពីរបួស ត្រគាក ៕​
ankle-injury-sidelines-van-persie-1082649 (1)

មតិយោបល់