បន្ទាយមានជ័យៈ ជនសង្ស័យជាជនជាតិចិនចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានផ្ទុះជម្លោះវាយតប់គ្នាជាមួយជនជាតិខ្មែរ ប្រដាប់ដោយដែកដំបងទីប និងបំពង់ដែក រហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកជម្លោះនេះ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ១យប់ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយឡែកក្រុមជនជាតិខ្មែរ ក្រោយពីបង្កហេតុរួចបានគេចខ្លួនបាត់។ ចំណែកមូលហេតុ មិនទាន់ដឹងថាបណ្តាលមកពីបញ្ហាអ្វីឲ្យប្រាកដនៅឡើយទេ ៕
មតិយោបល់