ព័ត៌មានជាតិ

បុរសអានាថាម្នាក់ ដេកស្លាប់ជាប់របងផ្ទះប្រជាពលរដ្ឋ សង្ស័យខ្យល់.គ

ភ្នំពេញ: បុរសជនអានាថាម្នាក់ បានដេកស្លាប់ជាប់រងផ្ទះប្រជាពលរដ្ឋមួយកន្លែង គួរឲ្យអាណោចអាធ័មសង្ស័យខ្យល់.គ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង១០នាទីយប់ តាមបណ្ដោយផ្លូវ១៣២ ចំណុចខាងលិចសាលាសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​។

សពជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីតាំងកន្លែងកើតហេតុបានឲ្យក្រុមអ្នកយកព័ត៌មានដឹងថា មុនដំបូងគេឃើញបុរសអានាថាខាងលើ បានដើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អង្គុយហើយក៏បែកពពុះមាត់រួចបានដេកស្លាប់តែម្ដងភ្លាមៗនោះដែរប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចចុះមកមើលឃើញពិតជាស្លាប់ពិតប្រាកដកមែន រួចក៏ទាក់ទងទៅជំនាញផ្នែកកោលសល្យវិច័យមកពីនិត្យជនរងគ្រោះពិតជាស្លាប់ដោយខ្យល់.គពិតប្រាកដមែន។

ក្រោយ​កើតហេតុសពជនរងគ្រោះត្រូវរថយន្តមន្ទីរពេទ្យសម្ភពរស្មីដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា និងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់