ព័ត៌មានជាតិ

រន្ធត់! ស្រវឹងជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

កំពង់ចាម: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានម៉ូតូមួយគ្រឿងជិះឌុបគ្នា៣នាក់ បានបុកឡើងខឿប នៅមុខសាលាខេត្តកំពង់ចាម បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បិទពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប1G-7727 បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណ:ដែលស្រវឹងបើកបរលឿនពេក ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់