(ស្ដុកខុល)៖ ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថាន Stockholm International Peace Research Institute ឬហៅកាត់ថា SIPRI បានឱ្យដឹងថាការកាត់បន្ថយ អាវុធនុយក្លេអ៊ែរដែលគ្រប់គ្នាបានឃើញចាប់តាំងពីសម័យសង្រ្គាមត្រជាក់មកបានជាប់គាំង ខណៈបណ្ដាប្រទេសមហាអំណាចនៅតែបន្តធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ
របស់ពួកគេ។
ប្រទេសដែលកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៩ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក, រុស្ស៊ី, ចក្រភពអង់គ្លេស, បារាំង, ចិន, ឥណ្ឌា, ប៉ាគីស្ថាន, អ៉ីស្រាអែល និងកូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរសរុប បញ្ចូលគ្នា ១៣,០៨០គ្រាប់់ គិតត្រឹមចាប់ពីដើមឆ្នាំ២០២១មក ពោលគឺថយចុះបន្តិចបន្តួចប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០២០មាន ១៣,៤០០គ្រាប់។
បើតាម SIPRI ចំនួនអាវុធនុយក្លេអ៊ែរដែលត្រូវបានដាក់ពង្រាយសម្រាប់កម្លាំងប្រតិបត្តិការបានកើនឡើងពី ៣,៧២០ ដល់ ៣,៨២៥គ្រាប់ ហើយក្នុងចំណោមនុយក្លេអ៊ែរទាំងនេះទៀតសោតមានប្រហែលជា ២,០០០គ្រាប់ ត្រូវដាក់ឱ្យនៅក្រោមស្ថានការណ៍ប្រុងជើងការខ្ពស់ ដែលនេះមានន័យថា
អាវុធនុយក្លេអ៊ែរទាំងនោះអាចនឹងត្រូវបាញ់ចេញគ្រប់ពេលវេលា ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ៕
ប្រភព៖ AFP
មតិយោបល់