ព័ត៌មានជាតិ

ប្រើល្បិចបន្លំយកមាសបានម្តងញ៉ាម មកម្តងទៀតប៉ូលិសចាប់វាយខ្នោះ!

ភ្នំពេញៈ ស្រ្តីជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពប្រើល្បិច​បន្លំ​យក​ខ្សែក កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពិត​បានជិត១​ដំឡឹង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅផ្សារច្បារអំពៅ នៅភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​

ជនសង្ស័យ​មានឈ្មោះ ម៉ាន ម៉ាន​រី​យ៉ាន ភេទ​ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែកជនរងគ្រោះ​ឈ្មោះ ​ឡុង នី​ឡេង ភេទ​ស្រី អាយុ៣១ឆ្នាំ មុខរបរ លក់​គ្រឿងអលង្ការ ស្នាក់នៅ​ផ្ទះកើតហេតុ។

ក្នុងនោះដកហូត​វត្ថុតាង​រួមមាន​៖ ខ្សែក​កាឡៃ ១៧ខ្សែ, ខ្សែដៃ​កា​ឡែ ១ខ្សែ, ចិ​ញ្ចៀ​ន​កាឡៃ៨វង់, ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស ២គូ, បណ្តោង​ខ្សែក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស១, ទូរ​សព្ទ​ដៃ២គ្រឿង (ម៉ាក iPhone៦ ពណ៌​ទឹកមាស, ម៉ាក iPhone៥ ពណ៌​ផ្កាឈូក), លុយ​ដុល្លារ ២ដុល្លារ, លុយ​ខ្មែរ៦០០០រៀល, កាបូប​ក្រវ៉ាត់​ចង្កេះ​ពណ៌​ខ្មៅ​១ និង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ១។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់​​​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការ​ទៅតាមផ្លូវច្បាប់៕

មតិយោបល់