ព្រះសីហនុៈ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ០៩និង៤០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយ បណ្ដាលឲ្យរងរបួសបុរសម្នាក់ នៅភូមិស្មាច់ដែង ឃុំរាម ស្រកព្រៃនប់។
ប្រពន្ធឈ្មោះហ ស.ធ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នផ្ទះជួល ខេត្តព្រះសីហនុ មុខរបរ កម្មករ បានប្រើកាំបិតចិតបន្លែ ចាក់ទៅលើប្ដីឈ្មោះ វ. ច.ធ អាយុ២៥ឆ្នាំ មានទីលំនៅ និងធ្វើកម្មករដូចគ្នា ត្រូវចំចុងដង្ហើម បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រឿងហេតុដោយសារប្ដីមកពីស៊ីផឹកស្រវឹង ហើយឈ្លោះជាមួយប្រពន្ធ ប្រតប់ប្រតាយគ្នា ទើបប្រពន្ធក៏យកកាំបិតចាក់តែម្ដងទៅ។
ករណីនេះ សមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធី៕
មតិយោបល់