រតនគិរីៈ ករណីគ្រោះថ្នាក់ចររាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរស ២នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។
រថយន្តបង្កម៉ាក តូយូតា (តាកូម៉ា) បានបើកបរយ៉ាងលឿនស្រាប់តែរេចង្កូត ទៅបុកម៉ូតូជិះឌុបគ្នាពីរនាក់ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។ ចំណែកតៃកុងបានចុះរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះទី ១-ឈ្មោះ យ៉ាន រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ បានជិះម៉ូតូកែច្នៃមួយគ្រឿង មិនស្គាល់ម៉ាកក្នុងទិសដៅពីកើតមកលិច។ ចំណែកអ្នករួមដំណើរទី២-ឈ្មោះ ណាត សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរមានមុខរបរជាងផ្សារដែកដូចគ្នា មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកអន្តរាគមន៍ធ្វើការវាស់វែង ដោយយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់