ព័ត៌មានជាតិ

អាវុធហត្ថក្រុងភ្នំពេញ ពង្រាយកម្លាំងតាមដងផ្លូវ ដើម្បីសម្រួលចរាចរណ៍ ក្នុងឱកាសចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ ដើម្បីសម្រួលចរាចរណ៍ ទាំងទៅ និងមក រយ:ពេល ៤ថ្ងៃ (១៣-១៤-១៥-១៦) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងតាមដងផ្លូវនានា ដើម្បីបង្កភាពងាយស្រួល និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

បន្ទាប់ពីមមាញឹកមុនថ្ងៃចូលឆ្នាំថ្មី ក្នុងការជួយសម្រួលចរាចរណ៍ តាមដងផ្លូវសំខាន់ៗ មួយចំនួន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានី ទៅកាន់ស្រុកកំណើតរៀងៗខ្លួនមក ឈានដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងបន្ត បំពេញតួនាទីចាំបាច់ មួយទៀតដោយមិនគិតពីការសម្រាក និងការនឿយហត់ផ្ទាល់ខ្លួន គឺចេញល្បាតទាំងយប់ទាំងថ្ងៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីប្រជុំជន វត្តអារាម និងរមណីដ្ឋានកម្សាន្តនានា ក្នុងរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ផងដែរ៕

photo_2016-04-15_13-44-34 photo_2016-04-15_13-44-39 photo_2016-04-15_13-44-42 photo_2016-04-15_13-44-47 photo_2016-04-15_13-44-49 photo_2016-04-15_13-44-52 photo_2016-04-15_13-44-54 photo_2016-04-15_13-44-58 photo_2016-04-15_13-45-01 photo_2016-04-15_13-45-05 photo_2016-04-15_13-45-09 photo_2016-04-15_13-45-17 photo_2016-04-15_13-45-21 photo_2016-04-15_13-45-24 photo_2016-04-15_13-45-30 photo_2016-04-15_13-45-33 photo_2016-04-15_13-45-36 photo_2016-04-15_13-45-40 photo_2016-04-15_13-45-44 photo_2016-04-15_13-45-47 photo_2016-04-15_13-45-50 photo_2016-04-15_13-45-56 photo_2016-04-15_13-45-58 photo_2016-04-15_13-46-01 photo_2016-04-15_13-46-03 photo_2016-04-15_13-46-07 photo_2016-04-15_13-46-09 photo_2016-04-15_13-46-12 photo_2016-04-15_13-46-14 photo_2016-04-15_13-46-17 photo_2016-04-15_13-46-20 photo_2016-04-15_13-46-22 photo_2016-04-15_13-46-25

មតិយោបល់