ព័ត៌មានជាតិ

ទឹកស្រះមួយកន្លែង ឆក់យកជីវិតក្មេងប្រុស២នាក់ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម

កំពង់ធំ: នៅថ្ងៃអាទិត្យ ០៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី នៅចំណុចភូមិពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ចំនួន០២នាក់ ។

១.ជនរងគ្រោះឈ្មោះ យាត សុភាព ភេទប្រុស អាយុ០៣ឆ្នាំ។
២.ជនរងគ្រោះឈ្មោះ ញ៉ែត មករា ភេទប្រុស អាយុ០៦ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់