(ភ្នំពេញ): ដើម្បីលើកស្ទូយសប្បុរសធម៏ ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមនោះ អាវុធហត្ថខណ្ឌព្រែកព្នៅ រួមនិងសប្បុរសជនជាច្រើននាក់ នៅព្រឹកថ្ងៃទី១៥មេសា ២០១៦នេះ បាននាំយកថវិការនិងអំណោយមួយចំនួនទៅចែកជូន កុមារកំព្រា ស្រ្តីក្រីក្រនិងយុវជនពិការ ស្ថិតក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ លោកភួង សុភីនិងភរិយា ព្រមទាំងសប្បុរសជនជាច្រើនមាន លោក រិទ្ធី រស្មីនិងភរិយា,លោកតាំង ហួតនិងភរិយា,ឈាង សុខ ជានិងភរិយា ព្រមទាំងបងប្អូននិងមិត្តភក្តិជាច្រេីននាក់ទៀតបានមកសួរសុខទុក្ខកុមារកំព្រារបស់អង្គការបណ្ដុះបណ្ដាលកុមារកំព្រា យុវជនពិការនិងស្ត្រីក្រីក្រ ស្ថិតក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាមួយនិងការចុះសួរសុខដល់កុមារកំព្រា សប្បុរសជន ក៍បានផ្ដល់នូវអំណោយមួយចំនួនផងដែររួមមាន-អង្ករ២តោន=៤០បេ-ត្រីខ ១កេះធំ-ទឹកត្រី=១០យួរ-ទឹកសីុអីុវ=១០យួរ-ទឹកក្រូចកំប៉ុង=១០កេះ-ទឹកក្រូចដប=១៤ដប-មី ម៉ាម៉ាចំនួន៥០កេះ-កង្ហារចំនួន=០៥ និងថវិការចំនួន៧០០ដុល្លាទៀតសម្រាប់កម្មវិធីនេះ។
ដោយឡែកកុមារានិងកុមារីចំនួន៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន៤មឺុនរៀលនឹងហូបបាយមួយពេលថែមទៀតផង៕
មតិយោបល់