ព័ត៌មានជាតិ

ស្ត្រីមេម៉ាយ កូន ០៧នាក់ មានជំងឺទាចទឹក បង្ហាញនូវក្តីរំភើប ក្រោយអាវុធហត្ថក្រុងភ្នំពេញ បង្ហាញការយកចិត្តទុកដាក់

(ភ្នំពេញ)៖ ស្ត្រីមេមាយ វ័យ ៤៩ឆ្នាំ មានកូន ០៧នាក់ ឈ្មោះ លី ចន្នី បានបង្ហាញ អំពីការរំភើបត្រេកអរ គ្រាដែល អាវុធហត្ថជាច្រើននាក់ បាននាំយកអំណោយ ទៅចែកជូន និងចុះសួរសុខទុក្ខ ដល់រូបគាត់ កាលពីពេលថ្មីៗនេះ។

គួររំលឹកថា ស្ត្រីមេម៉ាយ ឈ្មោះ លី ចន្នី វ័យ ៤៩ឆ្នាំ មានកូន ០៧នាក់ ពេលនេះ កំពុងដង្ហោយហៅរកជំនួយ ដើម្បីយកមកព្យាបាលខ្លួន បន្ថែមលើនោះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារ បាននាំយកអំណោយ ទៅចែកជូនស្ត្រី ដែលកំពុងមានជំងឺ រួមនឹង ចាស់ជរាគ្មានទីពឹង ជាច្រើននាក់ទៀត ស្ថិតក្នុងភូមិច្រេះថ្មី និងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ក្នុងនោះមានអង្គរ ១ការ៉ុង និងថវិការ ២០ម៉ឺនរៀល ត្រូវបានផ្តល់ជូន ជារៀងរាល់ខែ ក្រៅពីនោះ លោក រ័ត្ន ស្រ៊ាង ក៏បានឧបត្ថម្ភបន្ថែម ដល់ស្ត្រីមេមាយ មានជំងឺនោះនូវថវិការចំនួន ១លានរៀល អង្ករ ៤ការ៉ុង ទឹកក្រូច ២កេស និងទឹកសុទ្ធ ២កេស ផងដែរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕

photo_2016-04-15_14-08-16 photo_2016-04-15_14-08-19 photo_2016-04-15_14-08-21 photo_2016-04-15_14-08-24 photo_2016-04-15_14-08-26 photo_2016-04-15_14-08-29 photo_2016-04-15_14-08-32 photo_2016-04-15_14-08-35 photo_2016-04-15_14-08-38 photo_2016-04-15_14-08-41 photo_2016-04-15_14-08-44 photo_2016-04-15_14-08-47 photo_2016-04-15_14-08-50 photo_2016-04-15_14-09-04 photo_2016-04-15_14-09-06 photo_2016-04-15_14-09-14 photo_2016-04-15_14-09-17 photo_2016-04-15_14-09-21

មតិយោបល់