ភ្នំពេញៈ នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរោងចក្រផលិត(ចានស្នោ កែវស្នោ) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងករណីអគ្គីភ័យខាងលើប្រើប្រាស់រថយន្តចំនួន១៩គ្រឿងក្នុងនោះមាន៖ រថយន្តស្នងការចំនួន១៤គ្រឿង, រថយន្តក្រសួងចំនួន៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន១គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ចំនួន៤គ្រឿង។
សម្ភារៈខូចខាត៖ ខូចខាតម៉ូទ័រចំនួន៤គ្រឿង, ម៉ាស៊ីនសំពាធ(ផលិតស្នោ)ចំនួន១គ្រឿង។
មូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង។
ក្នុងករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងករណីខាងលើបញ្ចប់ដោយរលត់ជាស្ថាពរនៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល៕
មតិយោបល់