ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះជាមួយរថយន្តឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ 2P-4563 រងការខូចខាតទាំងសងខាង!

កំពង់ចាម: ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B-0275 ពន្លះជាមួយរថយន្តឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ 2P-4563 បណ្តាលឲ្យរងការខូចខាតទាំងសងខាង។ សំណាងល្អណាស់ គ្មាននរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ក្នុងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់