ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប២គ្រឿង ម្ខាងជនជាតិចិន ម្ខាងជនជាតិខ្មែរ ប៉ះគ្នាឈ្លោះប្រកែកគ្នាផ្អើល ចុងក្រោយស្មើរគ្នា

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8448 បានប៉ះជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AP-2642 បានប៉ះគ្នាបណ្តាលឲ្យរងការខូចខាត រហូតមានការឈ្លោះប្រកែកគ្នាផ្អើល តែចុងក្រោយ បន្ទាប់ពីមានសមត្ថកិច្ចចុះមកសម្របសម្រួល ភាគីទាំងខាងក៏សុំស្មើរគ្នាដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ៕

មតិយោបល់