ម៉ិកស៊ិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ព្យុះ Willa កំពុងរាលដាលនៅតំបន់ដីគោក បន្ទាប់ពីវាបានបក់បោកលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។
មកទល់ពេលនេះ ទោះបីជាឥទ្ធិពលរបស់ Willa មើលទៅហាក់ចុះខ្សោយឆាប់រហ័សក៏ពិតមែន ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅភាគខាងលិច និងកណ្តាលក្នុងប្រទេសមួយនេះ។
មជ្ឈមណ្ឌលបង្ការព្យុះជាតិសហរដ្ឋអាមេរិក បានព្រមានថា ព្យុះនេះ នឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងបំណាក់ដី ដែលនាំឲ្យមានការគំរាមកំហែងដល់អាយុជីវិតពលរដ្ឋក្នុងតំបន់។
ការព្រមាននេះ កើតទ្បើងបន្ទាប់ពីមានរលកធំៗ និងស្ថានភាពក្ដៅខ្លាំង នៅលើឆ្នេរនៃរដ្ឋ Sinaloa និង Nayarit រួមជាមួយខ្យល់បក់យ៉ាងខ្លាំង៕
មតិយោបល់