ព័ត៌មានជាតិ

ទៅភ្ជួរដីស្រែ ប្រទះឃើញគ្រាប់សល់ពីសម័យសង្គ្រោម ជិត៣០គ្រាប់

ឧត្តរមានជ័យ:ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់សល់ពីសម័យសង្គ្រោមប្រភេទ (សេវែន) ចំនួន២៨គ្រាប់ ខណៈដែលរូបគាត់បានយកគោយន្តទៅភ្ជួរដីស្រែ នៅចំណុចថ្នលដាច់។ ហេតុការណ៍ប្រទះឃើញនេះ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ព្រឹក ស្រាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រោយពីទទួលបានព័ត៌មាន លោកអធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ចុះទៅកន្លែងកើតហេតុ ទទួលយកគ្រាប់ទាំងនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីប្រគល់ជូនទៅ
អាជ្ញាធរកំចាត់មីន (ស៊ីម៉ាក់) ចាត់ការបន្តជៀសវាង ការបង្ករគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

photo_2016-05-14_14-44-30 photo_2016-05-14_14-44-31 (2) photo_2016-05-14_14-44-31

មតិយោបល់