ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងថ្នាំញៀន

តាកែវៈ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង១ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ ធម្មជាតិ២ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ហែម បូណា ហៅពៅ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ។

កម្លាំងបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ១.ម្សៅក្រាមប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ ទម្ងន់ស្មើ ០.១៥ក្រាម ២.ម៉ូតូចំនួន០១គ្រឿង ៣.ទូរស័ព្ទចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ជក់មួយចំនួន។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូលខ្លួនទៅសួរនាំ និងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់