ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នា ផ្ដាច់ជីវិតបុរស ២នាក់

បាត់ដំបងៈ នៅវេលាម៉ោងន ១២ និង ៤០ នាទីរំលងអធ្រាត្រថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅច្រាស់ទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់
នៅលើផ្លូវជាតិ៥៧ ត្រង់ចំណុចក្រុមទី០៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ម៉ូតូបង្កម៉ាកហុងដា ឌ្រីម C125 ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ស្លាកលេខ គ្មានបើកបរ ដោយឈ្មោះ យស់ សារីភេទប្រុស អាយុ ៥២ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិឃុំកើតហេតុ រងរបួសក្បាលធ្ងន់ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានបុកនិងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AA-៧៩៣៩ បាត់ដំបង បើកបរដោយឈ្មោះ គាត សំអាត ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន បណ្តាលឲ្យស្លាប់ នៅនិងកន្លែងកើតហេតុ ដោយសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមពៃណី។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារអ្នកបើកម៉ូតូម៉ាកទ្រីម ស៊េរីឆ្នាំ ២០០៣ ឡើងវ៉ាជែងនិងគោយន្តកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត ក្នុងស្ថានភាពគ្រោះថ្នាក់ រួចជ្រុលទៅបុកនិងម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១៧ ធ្វើដំណើរច្រាស់ទិសដៅគ្នា ។

ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង បានរងការខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់