អង់គ្លេស៖ក្លិបហង្សក្រហមបានទទួលដំណឹងថា អ្នកចាត់ការទូទៅ លោក Brendan Rodgers បានចុះហត្ថលេខាលើកិច្ចសន្យាវែងមួយ ជាមួយនឹងក្លិប ដោយគេជឿជាក់ដើម្បីរក្សា និងចងភ្ជាប់អ្នកគ្រប់គ្រងរូបនេះ នៅហង្សក្រហមរហូតដល់ឆ្នាំ ២០១៨ ។
លោក Brendan Rodgers ឡើងកាន់តំណែងនៅ Anfield ក្នុងឆ្នាំ ២០១២ ក្រោយចាកចេញពីក្លិប Swansea City ។
អតីតចាយហ្វាយ ក្លិប Swansea City រូបនេះបានសម្តែងនូវ ភាពរីករាយរបស់លោក ក្នុងការបន្តកុងត្រាថ្មី ដោយបានប្រាប់គេហទំព័រក្លិបថា “លោកពិតជារីករាយខ្លាំងណាស់ ដោយបានបន្តកុងត្រាថ្មី ជាមួយនឹងក្លិបដ៏អស្ចារ្យនេះ” ។លោកបានបន្តថា នៅទីនេះ សប្បាយណាស់ ដើម្បីកសាងលើគ្រឹះដែលយើងសាងសង ២ ឆ្នាំចុងក្រោយ ហើយឥឡូវនេះយើងដើរទៅមុខ ទៅលើដំណាក់កាល បន្ទាប់ទៀត ដើម្បីពុះពារលើកពាន នៅរដូវកាលក្រោយ។
លោក Tom Werner ដែលជាមេធំរបស់ក្លិបហង្សក្រហមបានឲ្យដឹងផងដែរថា “យើងបានប្តេជ្ញាចិត្តឲ្យគាត់បន្តស្នាក់នៅរយៈពេលវែង ដើម្បីមនុស្សគ្រប់គ្នានៅទីនេះទទួលបានភាពរីករាយ ព្រោះថាគាត់ជាមនុស្សដែលមានទេពកោសលក្នុងការដឹកនាំក្រុម” ៕
មតិយោបល់