ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ជិះម៉ូតូ៤គ្រឿង ឆក់ទូរសព្ទពីបុរសម្នាក់ជនជាតិបារាំងម្នាក់ បានសម្រេច ត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន ។
ករណីនេះកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មុខស្ដូបកម្ពុជាវៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនេះមានឈ្មោះ លី ជីមី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដកហូតម៉ូតូ NEX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP 8394ចំនួន១គ្រឿង , ចំណែកសម្ភារៈបាត់បង់ ទូរសព្ទដៃម៉ាកiPhone 8 ពណ៌ខ្មៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕





មតិយោបល់