ដូចអ្នកដឹងស្រាប់ហើយថា បន្ទាប់ពីធ្វើការបំពេញការងារអស់កំលាំងពេញមួយថ្ងៃលោកអ្នកនឹងមានអារម្មណ៍ស្មុគស្មាញ ប៉ុន្តែប្រសិនបើអ្នកទទួលបានម៉ាស្សាពេលរាងកាយនឹងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។
ការម៉ាស្សាគឺជាវិធីសាស្ត្រមួយដែលអាចជួយឲ្យសុខភាពរាងកាយមានសុខភាពល្អ និងជួយស្តារផ្លូវចិត្តរបស់លោកអ្នកឲ្យកាន់តែមានភាពប្រសើរឡើង។ ជាពិសេសការម៉ាស្សាដោយប្រើប្រាស់ថ្នាំធម្មជាតិ វាអាចធ្វើឲ្យអ្នករកឃើញនូវភាពរីករាយ និងរាងកាយមានសុខស្រួល។
ការម៉ាស្សាពេញលេញជាមួយនឹងឱសថដូចជា ប្រេងខ្យល់, ផ្កាឡាវេនឌ័រ… អាចឲ្យចលនាក្នុងរាងកាយរបស់អ្នក ដំណើរការបានល្អដែលទាក់ទងទៅនឹងការបញ្ចេញ(ឧស្ម័ន) និង (ឈាម)។
ម្យ៉ាងវិញទៀតក្លិនពិដោរនៃឱសថនេះក៏អាចជួយកាត់បន្ថយភាពតានតឹង និងឲ្យគេងបានលក់ស្កប់ស្កល់។ នេះគឺជាវិធីព្យាបាលថ្មីដែលអាចជួយតុល្យភាពរាងកាយ និងអារម្មណ៍ផ្លូវចិត្តកាត់តែមានភាពស្រស់ស្រាយ៕
មតិយោបល់